នៅដើមសប្តាហ៍នេះ ក្លឹបយក្សអេស្បាញ Real Madrid បានធ្វើការប្រកាសអះអាងហើយថាកីឡាករខ្សែបម្រើអ៊ុយរ៉ាហ្គាយ Federico Valverde ពិតជាបានទទួលរងរបួសធ្ងន់ធ្ងរពិតមែនពោលគឺបាក់កជើងតែម្តង។
Valverde បានលេង៧៦នាទីនៅក្នុងការប្រកួត ក្នុងលីគប៉ះនឹងក្រុម Valencia កាលពីយប់ថ្ងៃអាទិត្យមុនពេលដែលត្រូវបានប្តូរចេញនិងជំនួសមកវិញដោយកីឡាករ ToinKross ។
Real Madrid បានបញ្ចប់ការប្រកួតទៅត្រឹមលទ្ធផលបរាជ័យ៤ទល់នឹង១ហើយបានធ្វើឲ្យខ្លួនធ្លាក់ទៅដល់លេខរៀងទី៤ក្នុងតារាងចំណាត់ថ្នាក់របស់ La Liga ៕ប្រែសម្រួល៖ស៊ុនលី