បច្ចេកវិទ្យា

មន្ទីរបញ្ចកោណ ផ្តល់កុងត្រា ជាង ៧០០លានដុល្លារ ដើម្បីគាំទ្រ ដល់យន្តហោះ ចម្បាំងកាតា F-15

បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានផ្តល់កុងត្រាចំនួនពីរ មានទំហំទឹកប្រាក់សរុប៧៣៤,៨លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈ ឲ្យដល់កងកម្លាំងទ័ពជើងអាកាសរបស់ប្រទេសកាតា។ 

តាមការចេញផ្សាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា កុងត្រាដែលធំជាងក្នុងចំណោមកុងត្រាបានព្រមព្រៀងគ្នាទាំងពីរ  ដែលប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះនោះ គឺកុងត្រាមានទំហំទឹកប្រាក់៦៥៧,២លានដុល្លារ សម្រាប់កម្មវិធីយន្តហោះចម្បាំង F-15 របស់កាតា។ 

នៅក្នុងចំណោមកុងត្រាទាំងពីរនោះ ក្រុមហ៊ុនការពារជាតិអាមេរិក Boeing បានចុះកុងត្រាបញ្ជូនយន្តហោះចម្បាំង  F-15QA ចំនួន៣៦គ្រឿងឲ្យប្រទេសកាតា ដោយក្រុមដំបូងនឹងទៅដល់ក្នុងឆ្នាំ២០២១ ចំណែកក្រុមហ៊ុន Raytheon ស្ថិតក្រោមកុងត្រាទីពីរមានទឹកប្រាក់៧៧,៦លានដុល្លារ នឹងធ្វើទំនើបកម្មមជ្ឈមណ្ឌលប្រតិបត្តិការដែនអាកាសរបស់ប្រទេសកាតា៕

Most Popular

To Top