ព័ត៌មានអន្តរជាតិ

មេដឹកនាំហេស៍ប៊ូឡា ៖ អាមេរិកប្រើប្រាស់ ទណ្ឌកម្មដាក់សម្ពាធ សម្ពន្ធមិត្តលីបង់

បរទេស ៖ មេដឹកនាំរបស់ពួកហេស៍ប៊ូឡា លោក Sayyed Hassan Nasrallah បាននិយាយ នៅថ្ងៃពុធម្សិលមិញនេះថា ទណ្ឌកម្មសហរដ្ឋអាមេរិកដែលដាក់លើសម្ពន្ធមិត្ត លោក Gebran Bassil ដែលជាអ្នកនយោបាយគ្រីស្ទានលីបង់ ដ៏មានឥទ្ធិពលមួយរូប គឺមានគោលបំណងដាក់សម្ពាធ ផ្នែកនយោបាយ។

កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិក បានចុះបញ្ជីខ្មៅលោក Bassil ដែលជាកូនប្រសារ របស់លោកប្រធានាធិបតីប្រទេសលីបង់ ដោយចោទប្រកាន់ពីបទ អំពើពុករលួយនិងមានចំណងមិត្តភាព ជាមួយពួកហេស៍ប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថា ជាក្រុមភេរវកម្ម។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីលីបង់ លោក Michel Aoun បាននិយាយថា ប្រទេសលីបង់នឹងស្វែងរកភស្តុតាងនិងឯកសារពីសហរដ្ឋអាមេរិក ដែលបណ្ដាលឲ្យទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មលើកូនប្រសាររបស់លោក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top