តូក្យូ ៖ ក្រុមហ៊ុន Sony Interactive Entertainment Inc បានចាប់ផ្តើមលក់ ឧបករណ៍វីដេអូ ហ្គេម PlayStation 5 ជំនាន់ថ្មីរបស់ខ្លួន នៅក្នុងប្រទេសជប៉ុនជាមួយនឹង ការបញ្ជាទិញជាមុន ដែលទទួលបានដោយអ្នកលក់រាយ ចាប់តាំងពីខែកញ្ញាការផ្គត់ផ្គង់ លើសលប់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
អង្គភាពហ្គេម របស់សាជីវកម្មSony Corp និយាយអំពីសមត្ថភាពដំណើរការទិន្នន័យ របស់កុងសូលថ្មី ដោយនិយាយថា វាលឿនជាង PS4 ១០០ ដង ឧបករណ៍មុន របស់វាត្រូវបានដាក់ឲ្យដំណើរការ នៅខែកុម្ភៈឆ្នាំ ២០១៤។ ក្រុមហ៊ុនបន្តថា កុងសូលថ្មីនេះ មានបច្ចេកវិទ្យាអូឌីយ៉ូទំនើប។
ការដាក់ឲ្យដំណើរការ របស់វាកើតឡើងបន្ទាប់ពីការចេញផ្សាយ នៅថ្ងៃអង្គារនៃកុងសូល Xbox Series X ពីក្រុមហ៊ុន Microsoft Corp ។ ក្រុមហ៊ុន Sony ក៏បានដាក់លក់ឧបករណ៍នេះ នៅលើទីផ្សារសំខាន់ៗមួយចំនួនទៀតរួមមានអូស្រ្តាលី នូវែលសេឡង់ និងកូរ៉េខាងត្បូងជាមួយនឹងចំណងជើង សូហ្វវែរប្រហែលជា ២០ ខណៈការដាក់លក់ នៅលើពិភពលោកដូចជាអឺរ៉ុប និងអាមេរិកខាងត្បូង គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ។
ឧបករណ៍ PS5 ដែលមានឌីស HD Blu-ray មានតម្លៃ ៤៩,៩៨០ យ៉េនហើយឌីជីថល ដែលគ្មានឌីសឌីសត្រូវបានលក់ ក្នុងតម្លៃ ៣៩ ៩៨០ យ៉េន។ នៅប្រទេស ជប៉ុន ខ្សែសង្វាក់លក់រាយអេឡិចត្រូនិច ត្រូវបានគេដាក់បញ្ចូលជាមួយ នឹងការបញ្ជាទិញទទួលបានច្រើនជាង ១០០ ដង ដូចតាមគ្រោង នឹងលក់តាមរយៈប្រព័ន្ធកក់ តាមអ៊ីនធើណេត ៕ ដោយ៖លី ភីលីព