កីឡា

Everton កំពុង​ស៊ើប​អង្កេត​ រឿង​អ្នកគាំទ្រជេរ​ ប្រមាថ​រើស​អើង ​ពូជ​សាសន៍​លើ​ Son

ក្លឹប​ Everton បាន​ប្រកាស​ថា​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ជេរ​ប្រមាថ​មាន​លក្ខណៈ​រើស​អើង​ពូជ​សាសន៍​លើ​ខ្សែ​ប្រយុទ្ធ Son Heung-min។

ក្នុង​ប្រកួត​រវាង Tottenham Hotspur និង Everton យប់​មិញ​ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើ ១ ទល់​នឹង ១ កីឡាករ​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​កាត​ក្រហម ក្រោយ​បាន​ឈូស​​ខ្សែ​បម្រើ Andre Gomes ដែល​រួម​ចំណែក​បង្ក​ឲ្យ​កីឡាករ​អេស្ប៉ាញ​បាក់​ក​ជើង​ស្ដាំ។

Son ត្រូវ​បាន​ឃើញ​ថា​បាន​សម្រក់​ទឹកភ្នែក​បង្ហាញ​ភាព​សោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ មុន​ចាក​ចេញ​ពី​ទី​លាន​ប្រកួត។ ទោះ​ជា​យ៉ាង​ណា មាន​ការ​រាយការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ថា ក្នុង​អំឡុង​ពេល​នោះ មាន​អ្នក​គាំទ្រ​ Everton ម្នាក់​បាន​ធ្វើ​ការ​ជេរ​ប្រមាថ​រើស​អើង​ពូជ​សាសន៍​ទៅ​លើ​កីឡាករ​កូរ៉េ​ខាង​ត្បូង។

ឆ្លើយ​តប​នឹង​របាយការណ៍​ ទាំង​នេះ ក្លឹប Everton ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​បញ្ជាក់​ថា ក្លឹប​កំពុង​ធ្វើ​ការ​ ស៊ើប​អង្កេត​ និង​ថ្កោល​ទោស​ករណី​ ប្រមាថ​រើស​អើង​ពូជ​សាសន៍​ខាង​លើ៕

ប្រភព៖  news.sabay.com.kh

Most Popular

To Top