ព័ត៌មានអន្តរជាតិ

ចិនព្រមានចាត់វិធានការ ក្រោយក្រោយរដ្ឋមន្ត្រីការបរទេស អាមេរិកនិយាយថា តៃវ៉ាន់មិនមែនជាផ្នែក នៃប្រទេសចិន

បរទេស ៖ ក្រោយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បាននិយាយថា កោះតៃវ៉ាន់មិនមែនជាផ្នែកមួយ របស់ប្រទេសចិនទេនោះ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងធ្វើការវាយបកវិញ ចំពោះទង្វើណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ផល ប្រយោជន៍ស្នូលរបស់ខ្លួន។

ថ្លែងនៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ា វិនពីង បានមានប្រសាសន៍ថា កោះតៃវ៉ាន់គឺជាទឹកដីមួយផ្នែករបស់ប្រទេសចិនមិនអាចផ្លាស់ប្តូរបាន និងថាលោក Pompeo កំពុងតែធ្វើខូចបន្ថែមទៀត នូវចំណងមិត្តភាពចិន-អាមេរិក។

គួរបញ្ជាក់ថា ថ្លែងនៅក្នុងបទសម្ភាសន៍របស់វិទ្យុអាមេរិកមួយ កាលពីថ្ងៃព្រហស្បតិ៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា “តៃវ៉ាន់មិនមែនជាផ្នែករបស់ប្រទេសចិន ហើយនោះត្រូវបានទទួលស្គាល់ ដោយការងារដែលរដ្ឋបាលលោក Reagan បានធ្វើដាក់ចេញនូវគោលនយោបាយ ដែលសហរដ្ឋអាមេរិក បានប្រកាន់ខ្ជាប់រហូតមកទល់ពេលបច្ចុប្បន្ន អស់រយៈពេល ៣ទសវត្សកន្លះមកហើយ” ៕
ប្រែសម្រួល៖ប៉ាងកុង

Most Popular

To Top