បរទេស៖មន្ត្រីជំនាញនានា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសហុងគ្រី គឺជាសមាជិក សហភាពអឺរ៉ុបដំបូងគេ ដែលបានយល់ព្រមទទួលយកថ្នាំវ៉ាក់សាំង កូវីដ១៩របស់ប្រទេសរុស្ស៊ី សម្រាប់ការតេស្តសាកល្បង ព្យាបាល។
តាមការចេញផ្សាយមួយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសហុងគ្រី នឹងទទួលបានថ្នាំវ៉ាក់សាំង Sputnik V នោះដំបូង នៅក្នុងរយៈពេល១០ថ្ងៃទៀត ហើយចំនួនថ្នាំកាន់តែច្រើនជាងនេះ នឹងបញ្ជូនមកតាមក្រោយ នៅក្នុងខែមករា។
ក្នុងបទសម្ភាសន៍លើកញ្ចក់ទូរទស្សន៍មួយ កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា បរិមាណថ្នាំតិចតួចនឹងមកដល់ប្រទេសហុងគ្រី នៅខែក្រោយ សម្រាប់ការសាកល្បងព្យាបាល នៅមុនពេលដែលចំនួនកាន់តែច្រើន នាំចូលមកនៅក្នុងពេលកណ្ដាលខែមករា៕
ប្រែសម្រួល៖ប៉ាង កុង