បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយកាលពី ថ្ងៃអង្គារម្សិលមិញបានសរសេរថាដំណើរការ ធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ដែលកំពុងដំណើរការ នៅក្នុងប្រទេសប្រេស៊ីលនោះគឺត្រូវបានប្រកាសផ្អាកដំណើរការទៅហើយ បន្ទាប់ពីអជ្ញាធរសុខាភិបាលបានអះអាងថា មានករណីប៉ះពាល់ធ្ងន់ធ្ងរកើតឡើង។
អ្នកតាក់តែងច្បាប់សខាភិបាល របស់ប្រទេសប្រេស៊ីលលោក Anvisa បាននិយាយថាហេតុការណ៍ ប៉ះពាល់មួយបានកើតឡើងកាលពីថ្ងៃទី២៩ខែតុលា ប៉ុន្តែទោះបីជា យ៉ាងណាព័ត៌មានលំអិតគឺមិនត្រូវបានផ្តល់ឲ្យបន្ថែមនោះទេ។
គួរឲ្យដឹងដែរថាវ៉ាក់សាំង ដែលមានឈ្មោះថា CoronaVac ដែលកំពុងផលិតដោយក្រុម ហ៊ុន Sinovac Biotech ប្រទេសចិនគឺជាវ៉ាក់សាំង មួយក្នុងចំណោមវ៉ាក់សាំងជាច្រើនទៀតលើលោក ដែលស្ថិតនៅដំណាក់កាលចុងក្រោយនៃការធ្វើតេស្តសាកល្បង៕
ប្រែសម្រួល៖ស៊ុនលី