បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញគម្រោងលក់សម្ភារៈយោធា ដែលមានទំហំទឹកប្រាក់ សរុបចំនួនដល់ទៅ២៣,៤ពាន់លានដុល្លារ ឲ្យទៅប្រទេសសហភាពអារ៉ាប់រួម។
គណៈកម្មាធិការសម្របសម្រួលព្រឹទ្ធសភា តាមសេចក្តីរាយការណ៍ បានគ្រោងធ្វើការទាមទារឲ្យក្រសួងការបរទេសធ្វើការបញ្ជាក់ថា កិច្ចព្រមព្រៀងលក់អាវុធទាំងនោះ មិនបង្កឲ្យមានឱនភាពលើភាពទំនើបយោធា ប្រកបដោយគុណសម្បត្តិរបស់អ៊ីស្រាអែល ហើយមិនបង្កគ្រោះដល់ប្រព័ន្ធយោធានិងបច្ចេកវិទ្យាអាមេរិក។
គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងសហភាពអារ៉ាប់រួមទទូចថា ខ្លួនជាសម្ពន្ធមិត្តគួរឲ្យទុកចិត្តបានរបស់អាមេរិកនោះ ក្រុមអ្នករិះគន់ចំពោះការលក់អាវុធទាំងនោះ បានបង្ហាញនូវការកត់សម្គាល់ឃើញថា អាវុធផលិតដោយអាមេរិករបស់សហភាពអារ៉ាប់រួម ត្រូវបានគេយកទៅប្រើប្រាស់ក្នុងយុទ្ធនាការទម្លាក់គ្រាប់ នៅក្នុងប្រទេសយេម៉ែន ហើយនឹងកំពុងតែបង្ហាញខ្លួនក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសលីប៊ី៕
ប្រែសម្រួល៖ ប៉ាង កុង