ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក នឹងចូលរួម ក្នុងសមយុទ្ធកាំភ្លើងធំ នៅរ៉ូម៉ានី

បរទេស៖ សមយុទ្ធទ្វេភាគីមួយ ឈ្មោះ Rapid Falcon ដែលប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយ ក្នុងប្រទេសរ៉ូម៉ានី នឹងរួមមានទាំងប្រព័ន្ធបាញ់រ៉ុកកែតធុនធំ របស់សហរដ្ឋអាមេរិកផង នេះបើតាមការប្រកាសមួយ ពីកងទ័ពអាមេរិកប្រចំានៅអឺរ៉ុបនាថ្ងៃសុក្រសប្ដាហ៍នេះ។ 

ប្រព័ន្ធបាញ់រ៉ុកកែតធុនធំចល័ត M142 ចំនួនពីរ និងបុគ្គលិកយោធាជាច្រើននាក់ មកពីកងវរសេនាតូចលេខ១ កងវរសេនាធំកាំភ្លើងធំលេខ៧៧ និងកងពលតូចកាំភ្លើងធំលេខ៤១ នឹងត្រូវបញ្ជូនពីទីក្រុង Grafenwoehr ប្រទេសអាល្លឺម៉ង់ ទៅចូលរួមសមយុទ្ធជាមួយកងកម្លាំងទ័ពជើងគោករ៉ូម៉ានី នៅមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu។

តាមសេចក្តីរាយការណ៍ តំណាងកងទ័ពនានា នឹងចូលរួមកម្លាំងជាមួយកងកម្លាំងទ័ពជើងអាកាសអាមេរិក ទីបញ្ជាការប្រតិបត្តិការពិសេសនៅអឺរ៉ុបរបស់អាមេរិក និងកងទ័ពជើងទឹកអាមេរិក ក្នុងការបង្ហាញការវាយប្រហារ បាញ់ចំគោលដៅត្រង់ពីចម្ងាយឆ្ងាយ៕

Most Popular

To Top