កីឡា

De Bruyne ធ្វើជាតំណាងខ្លួនឯងផ្ទាល់ ចរចាបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប

តារាឆ្នើមរបស់ប៊ែលហ្ស៊ិកកីឡាករ Kevin de Bruyne ត្រូវបាន the Goal នៅថ្ងៃនេះចេញផ្សាយថា បានចូលរួមក្នុងកិច្ចចរចាបន្តកុងត្រាថ្មីជាមួយនឹង Man City ដោយខ្លួនឯងតែម្តងដោយមិនមានតំណាងរបស់ កីឡាករមានវត្តមានឡើយ។

ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះគឺមានបំណងចង់បានបន្តនៅ Etihad ខ្លាំងមែនទែនហេតុដូច្នេះគាត់មិនស្ទាក់ស្ទើរឡើយ ដើម្បីមកចរចាជាតំណាងរបស់ខ្លួនឯងតែម្តងជំនួស ឲ្យភ្នាក់ងាររបស់ខ្លួនគឺលោក Patrick De Koster។

បច្ចុប្បន្នកីឡាករវ័យ២៨ឆ្នាំរូបនេះ មានកុងត្រាដែលមានសុពលភាពជាមួយនឹង Man City ត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះក្រោយការបន្តកុងត្រាមួយតាំងតែពី ខែមករាឆ្នាំ២០១៨៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top