កីឡាករខ្សែបម្រើឆ្នើម Kante របស់ក្លឹបតោខៀវ Chelsea យប់មិញនេះបានក្លាយទៅជាវិរៈបុរសរបស់បារាំង ដើម្បីអាចកក់កៅអីវគ្គផ្តាច់ព្រ័ត្រពាន Nation League ក្រោយ
ស៊ុតបាន១គ្រាប់ទំលាក់ ព័រទុយហ្គាល់ ជាម្ចាស់ជើងឯកចាស់ ។
នេះគឺជាគ្រាប់បាល់ទី២ ហើយរបស់ Kante ក្នុងតំណែងជាមួយនឹងជម្រើសជាតិ បារាំង ហើយការប្រកួតយប់មិញនេះបារាំង បានអវត្តមានរបស់កីឡាករសំខាន់ៗ ជាច្រើនបូករួមទាំង ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ជាដើម។
កីឡាករខ្សែប្រយុទ្ធបារាំង ទាំងពីររូបគឺ Martial និង Griezmann គឺមិនអាចជួយអ្វីបារាំង បានឡើយរហូតដល់នាទីទី៥៣ទើប Kante ចូលទៅសម្រេចកិច្ចការងារ ចុងក្រោយបាន
ជោគជ័យ៕
ប្រែសម្រួល៖ស៊ុនលី