ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ បញ្ជាឲ្យរក្សាការហោះហើរ សម្រាប់ យន្តហោះចម្បាំង F-16 ក្រោយពីបាត់បង់ យន្តហោះ ប្រតិកម្មជាលើកទី២ ដែលមិនដល់មួយខែផង

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោកស្រី  Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានថ្លែងថា កងទ័ពអាកាសរបស់តៃវ៉ាន់ បានឲ្យរក្សាការហោះហើរសម្រាប់យន្តហោះចម្បាំង F-16 បន្ទាប់ពីបាត់បង់យន្តហោះចំនួន០១គ្រឿងនៅគ្រាដែលបំពេញបេសកកម្មហ្វឹកហ្វឺន ដែលបានបាត់បង់យន្តហោះប្រតិកម្មចំនួន០១គ្រឿងជាលើកទី២ ក្នុងរយៈពេលមិនដល់មួយខែផងនោះ នៅគ្រាដែលបង្កើនបេសកកម្មដើម្បីស្ទាក់ចាប់យន្តហោះរបស់ប្រទេសចិន ។

ទន្ទឺមនឹងនេះដែរ  កងទ័ពអាកាសរបស់តៃវ៉ាន់ គឺបានទទួលការហ្វឹកហ្វឺនយ៉ាងល្អ និងមានការផ្គត់ផ្គង់បរិក្ឋាត្រឹមត្រូវ ភាគច្រើនជាឧបករណ៍ដែលផលិតឡើងដោយសហរដ្ឋអាមេរិក ដែលជាករណីកិច្ចក្រោយពីមានការប្រកាសដោយក្រុងប៉េកាំងរបស់ប្រទេសចិន អំពីដែនកោះប្រជាធិបតេយ្យ ដែលថាជាកម្មសិទ្ធិរបស់ខ្លួន និងមិនធ្លាប់បោះបង់ចោល ដែលនឹងប្រើប្រាស់កម្លាំងយោធា នឹងដណ្តើមយកមកវិញឲ្យស្ថិតក្រោមការត្រួតត្រារបស់ចិន ។

គួររំលឹកថា កាលពីខែមុន រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានលើកឡើងថា នៅក្នុងឆ្នាំនេះ បានចំណាយប្រាក់ជិត៩០០លានដុល្លារ ទៅលើកងកម្លំាងអាកាស ប្រឆាំងនឹងការទន្ទានពីប្រទេសចិន ដោយបានបរិយាយថា ជាការដាក់សម្ពាធ ហើយពួកគេ កំពុងប្រឈមមុខនឹង “រឿងដ៏អស្ចារ្យបំផុត” ។

កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ កងកម្លាំងទ័ពអាកាសរបស់តៃវ៉ាន់ បានឲ្យដឹងថា យន្តហោះ F-16 ដែលផលិតឡើងដោយសហរដ្ឋអាមេរិក បានជួបគ្រោះថ្នាក់តែក្នុងរយៈពេលខ្លី បន្ទាប់ពីបានហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Hualien នៅតំបន់ឆ្នេរសមុទ្រ ដែលជាបេសកកម្មមួយដើម្បីធ្វើការហ្វឹកហ្វឺន ៕សម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top