ព័ត៌មានអន្តរជាតិ

លោក ត្រាំ បណ្តេញនាយកទីភ្នាក់ងារ សន្តិសុខអ៊ិនធ័រណិត នៅក្នុងក្រសួងសន្តិសុខ មាតុភូមិ សហរដ្ឋអាមេរិក ពីតំណែង

បរទេស៖ លោក Christopher C. Krebs បានចូលកាន់តំណែងជានាយកទីភ្នាក់ងារ សន្តិសុខអ៊ិនធ័រណិត និង ហេដ្ឋារចនាសម្ព័ន្ធ (CISA) នៅក្នុងក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ។ ក្រោយមក ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ស្រាប់តែបានប្រកាសនៅក្នុង បណ្តាញសង្គមធ្វីតធឺរបស់លោកនៅថ្ងៃអង្គារនេះថា លោកបានបណ្តេញលោក Christopher C. Krebs ចេញពីតំណែងជានាយកទីភ្នាក់ងារនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាម ប្រធានាធិបតី គឺលោក Christopher C. Krebs ត្រូវបានបណ្តេញចេញដោយសារតែសេចក្តីថ្លែងការណ៍ “មិនត្រឹមត្រូវ” របស់លោក ស្តីពីសន្តិសុខនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ។

នៅក្នុងសារធ្វីតថ៍ក្រោយមកទៀត លោក ដូណាល់ ត្រាំ បាននិយាយថា “ រឿងតែមួយគត់ដែលមានសុវត្ថិភាពអំពីការបោះឆ្នោតឆ្នាំ ២០២០ របស់យើងគឺថា វាមិនអាចរារាំងដោយអំណាចបរទេសបានទេ” ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top