បច្ចេកវិទ្យា

Instagram រចនាឡើងវិញ នូវគេហទំព័ររបស់ខ្លួនទាំងស្រុង ជាមួយនឹងការផ្លាស់ប្តូរដ៏ធំបំផុត នៃការដាក់ផ្នែកខាងមុខ និងកណ្តាល

អាមេរិក៖ ក្រុមហ៊ុនផ្ញើសារបណ្តាញសង្គម Instagram ដាក់ចេញនូវការឌីហ្សាញដ៏ធំមួយ នៅលើគេហទំព័ររបស់ខ្លួន ដោយដាក់ផ្ទាំង Reels ថ្មីនៅខាងមុខ និងចំកណ្តាល ខណៈក្រុមហ៊ុនត្រៀម ដាក់ការផ្សាយពាណិជ្ជកម្មក្នុងឈុតខ្លីៗ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លក្ខណៈពិសេសវីដេអូរយៈពេល ១៥ វិនាទីបានជំនួសរូបតំណាង ‘+’ ដែលអ្នកប្រើប្រាស់ប្រើ ដើម្បីបង្កើតប្រកាសថ្មី ឥឡូវនេះមានទីតាំង នៅផ្នែកខាងស្តាំខាងលើ នៃគេហទំព័រ។ បើយោងតាមប្រធាន Instagram លោក Adam Mosseir ថា ការផ្លាស់ប្តូរយើង ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការសម្រេចចិត្ត របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងការដាក់ការផ្សាយពាណិជ្ជកម្ម នឹងគូប្រជែង TikTok របស់ខ្លួន។

លោក Mosseir បានបន្តថា Instagram នឹងយកកម្រៃពីការទិញ ដែលបានទិញតាមរយៈកម្មវិធី សំខាន់សម្រាប់ក្រុមហ៊ុនគ្រប់គ្រង ដោយក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Facebook ដើម្បីរក្សាការប្រកួតប្រជែង។ ទន្ទឹមនឹងផ្ទាំង Reels ថ្មីអ្នកប្រើប្រាស់ក៏នឹងកត់សម្គាល់ឃើញថា ប៊ូតុង ‘heart’ ត្រូវបានជំនួសដោយថេប“ ‘Shop’” ហើយឥឡូវនេះ នៅជាប់នឹងរូបសញ្ញា ផ្ញើសារដោយផ្ទាល់នៅផ្នែកខាងលើ។

លោក Mosseir បានចែករម្លែកនៃការសរសេរប្លក់ ទាក់ទងនឹងការរៀបចំឡើងវិញថា យើងមិនបាន ធ្វើការអាប់ដេតអេក្រង់ដើមរបស់ Instagram ក្នុងមធ្យោបាយដ៏ធំមួយរយៈនេះទេ ប៉ុន្តែរបៀបដែលអ្នកប្រើប្រាស់បង្កើត និងរីករាយជាមួយវប្បធម៌ បានផ្លាស់ប្តូរហើយហានិភ័យធំបំផុត៕ ដោយ៖លី ភីលីព

Most Popular

To Top