ព័ត៌មានអន្តរជាតិ

វិស័យអាកាសចរ ស៊ីវិលចិន កំពុងកើនឡើងខ្លាំង គួរឲ្យកត់សំគាល់

បរទេស ៖ យោងតាមអាជ្ញាធរ អាកាសចរណ៍ ស៊ីវិលចិននៅថ្ងៃពុធនេះ បានឱ្យដឹងថា វិស័យអាកាសយានដ្ឋាន អាកាសចរណ៍ស៊ីវិល របស់ប្រទេសមកដល់ពេលនេះ បានទទួលនូវកំណើន គួរឱ្យកត់សម្គាល់ទាំងចំនួនបណ្តាញ នៃការធ្វើដំណើរ និងសមត្ថភាពគាំទ្រប្រតិបត្តិការ។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ដែលហៅកាត់ថា CAAC បានបន្តឱ្យដឹងទៀតថា វិស័យនេះបានរីកចម្រើន ក្នុងល្បឿនយ៉ាង លឿនជាមួយនឹងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងពង្រឹងសមត្ថភាពសេវាកម្ម ក្នុងរយៈពេលមួយទសវត្សរ៍ ចុងក្រោយនេះ។

ស្ថិតិរបស់ CAAC បានបង្ហាញថាចាប់តាំងពីឆ្នាំ ២០០៩ ចំនួនសរុប នៃព្រលានយន្តហោះដឹកជញ្ជូន ស៊ីវិលដែលបានបញ្ជាក់របស់ប្រទេសចិន បានកើនឡើងពី ១៥៨ ទៅ ២៣៨ ហើយ នេះក៏បង្ហាញដែរថា ការគ្របដណ្តប់ព្រលានយន្តហោះទូទាំងប្រទេសបានកើនឡើងពី ១,៦ ទៅ ២,៥ អាកាសយានដ្ឋានក្នុង ១០០ ០០០ គីឡូម៉ែត្រការ៉េ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top