ព័ត៌មានអន្តរជាតិ

ស្រ្តីៗនៅជប៉ុន ចាប់ផ្តើមទិញ មេជីវិតឈ្មោល

បរទេស៖ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារថា ស្ត្រីជាង ១៥០ នាក់នៅក្នុងប្រទេសជប៉ុន បានប្រើប្រាស់ធនាគារមេជីវិតឈ្មោល ដែលមានមូលដ្ឋាននៅដាណឺម៉ាក ចំពេលអវត្តមាន នៃច្បាប់ស្តីពីប្រតិបត្តិការជំនួញទាក់ទង នឹងមេជីវិតឈ្មោលនិងអូវុល។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា Cryos International ដែលជាធនាគារមេជីវិតឈ្មោល ធំជាងគេបំផុត នៅលើពិភពលោក ដែលមានម្ចាស់ជំនួយចុះបញ្ជីប្រហែល ១ ០០០ នាក់ បានបើកសេវាកម្មពិគ្រោះយោបល់ នៅក្នុងប្រទេសជប៉ុនក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងគោលបំណងពង្រីកប្រតិបត្តិការ ក្នុងស្រុករបស់ខ្លួន។

ក្រុមហ៊ុនបាននិយាយថា ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានផ្តល់មេជីវិតឈ្មោលដល់បុគ្គលម្នាក់ៗនៅក្នុងខេត្តចំនួន ៣០ ក្នុងចំណោមខេត្តចំនួន ៤៧ ដែលរួមមានស្ត្រីនៅលីវ ស្រ្តីមិនទាន់ពេញវ័យ និងស្ត្រីដែលមានប្តី មិនអាចបង្កកំណើតបាន។

សូមជម្រាបថា ប្រទេសជប៉ុនដែលមានអត្រាកំណើតថយចុះ និងប្រជាជនវ័យចំណាស់ បានបញ្ឈប់ការពិភាក្សាលើការបង្កើតច្បាប់សម្រាប់ការលក់និងទិញមេជីវិតឈ្មោលនិងអូវុល៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top