កីឡា

អត្តពលិកជម្រើសជាតិ ទំាង៣៤ប្រភេទ កីឡាចាប់ផ្តើមហ្វឹកហាត់ នៅក្នុងពហុកីឡដ្ឋានជាតិឡើងវិញហើយ


ភ្នំពេញ៖មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាចេញសេចក្តីអនុញ្ញាតក្រុមជម្រើសជាតិឈុត និងថ្នាល់របស់សហព័ន្ធកីឡាជាតិ៣៤ប្រភេទកីឡាធ្វើការហ្វឹកហាត់ជាផ្លូវការឡើងវិញនៅក្នុងពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញលិខិតឲ្យបើកឡើងវិញ។

យោង៖ លិខិតលេខ៦៩ អយក .សជណ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០របស់ក្រសួងអប់រំ យុវជន និងកីឡានេះ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សូមជូនដំណឹងដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ជម្រើសជាតិ និងក្រុមថ្នាលទាំងអស់ធ្វើការហ្វឹកហាត់ជាផ្លូវការឡើងវិញ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបានបិទបញ្ចប់។

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា អនុញ្ញាតឲ្យបើកដំណើរការហ្វឹកហាត់ឡើងវិញគ្រប់ប្រភេទកីឡាទាំងអស់ របស់ក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិ និងក្រុមថ្នាលនៅក្នុងពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ ដោយបន្តអនុវត្តនូវវិធានសុវត្ថិភាពសុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល៕ដោយ៖លី ភីលីព

Most Popular

To Top