សេអ៊ូល៖ ថវិកាជាង ៨០ ភាគរយនៃថវិកាចំនួន ១០០ ពាន់ពាន់លានវ៉ុន (៩០ ពាន់លានដុល្លារ) របស់កូរ៉េខាងត្បូង ដែលទុកសម្រាប់បង្កើនសមត្ថភាពការពារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងត្រូវចំណាយទៅលើការទិញអាវុធ និងគ្រឿងរឹងផលិតក្នុងស្រុកជាជាងការនាំចូល ដើម្បីជួយជំរុញឧស្សាហកម្មការពារជាតិ នេះបើយោងតាមរដ្ឋមន្ត្រី ការពារជាតិលោក Suh Wook។
លោក Suh បានធ្វើការកត់សម្គាល់នៅក្នុងសារអបអរសាទរនៅឯពិព័រណ៍ការពារជាតិ DX កូរ៉េ ឆ្នាំ២០២០ ដែលធ្វើឡើងនៅ Goyang ដែលស្ថិតនៅភាគពាយ័ព្យនៃទីក្រុងសេអ៊ូល ដោយហៅឧស្សាហកម្មនេះថា ជាកម្លាំងជំរុញ សម្រាប់កំណើនសេដ្ឋកិច្ច និងជាមូលដ្ឋាន សម្រាប់ការពារជាតិរឹងមាំ។
នៅក្នុងខែសីហា រដ្ឋាភិបាលបានប្រកាសផែនការការពារជាតិសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥ ដើម្បីចំណាយថវិកាសរុបចំនួន ៣០០ ពាន់ពាន់លានវ៉ុន ដោយមួយភាគបីនៃថវិកាសរុប សម្រាប់ការបង្កើនសមត្ថភាពការពារជាតិ ហើយនៅសល់ត្រូវបានកំណត់ សម្រាប់ការគ្រប់គ្រងកម្លាំង៕ដោយ ឈូក បូរ៉ា