ហូឡង់ ៖ អ្នកវិទ្យាសាស្ត្របាននិយាយថា សៀវភៅប្រវត្តិសាស្ត្របានកត់ត្រា រឿងរ៉ាវជាច្រើនអំពីអតីតកាល ប៉ុន្តែពួកគេកំពុងព្យាយាទាញ យកក្លិនក្រអូបរបស់វាជាមួយគម្រោងមួយ ដែលមានទឹកប្រាក់រាប់លានដុល្លារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ទោះយ៉ាងណាក៏ដោយភ័ស្តុតាងខ្លីៗ ផ្តល់នូវតម្រុយអំពីសារធាតុ និងមនុស្សបានធុំក្លិន ហើយក្រុមអ្នកសិក្សាមួយក្រុមសង្ឃឹមថា នឹងនាំពួកគេមានជីវិតឡើងវិញ។ គម្រោងនេះមានឈ្មោះថា Odeuropa នឹងប្រើបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតក្លិនក្រអូបត្រូវបានស្រូប យកដោយប្រជាជននៅលើពិភពលោកចន្លោះពី ៥០០ ទៅ ១០០ ឆ្នាំមុន ។
វានឹងរួមបញ្ចូលទាំងការប្រើប្រាស់ ឱសថដើម្បីការពារប្រឆាំង នឹងជំងឺដូចជារោគពិស ក៏ដូចជាក្លិនក្រអូបឧស្សាហកម្ម និងតោនថ្នាំជក់។អ្នកជំនាញមក ពីស្ថាប័នផ្សេងៗរួមមានUC សាកលវិទ្យាល័យ Anglia Ruskin និងបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្ររ៉ូយ៉ាល់ហូឡង់បានទទួល ជំនួយឥតសំណងចំនួន ២,៨ លានផោន ពីកម្មវិធី EU Horizon ២០២០ សម្រាប់គម្រោងនេះ ។
លោកស្រី Lizie Marx និស្សិតថ្នាក់បណ្ឌិតនៅ Rijksmuseum ក្នុងទីក្រុង Amsterdam បានសរសេរថា ក្នុងខែមករាឆ្នាំ ២០២១ @Odeuropa នឹងប្រើប្រាស់ AI ដើម្បីបង្កើតបណ្ណសារ នៃក្លិនអឺរ៉ុបជាបេតិកភណ្ឌវប្បធម៌ ។ ភាពវៃឆ្លាតសិប្បនិម្មិតនេះនឹង បន្លឺអត្ថបទចាស់ៗសម្រាប់ការពិពណ៌នា អំពីក្លិននៅក្នុងភាសាចំនួន ៧ ហើយបញ្ចូលវាសម្រាប់អ្នកជំនាញដើម្បីបកស្រាយ ៕ដោយ៖លី ភីលីព