ស្ថិតនៅក្នុងកុងត្រាខ្ចីជើង ជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan នៅពេលនេះកីឡាករ Brahim Diaz គឺបានក្លាយទៅជាផែនការ ដើម្បីឲ្យក្លឹប ក្នុងការងារចរចាទិញ ដាច់គាត់ចេញពីក្លឹបដើម Real Madrid។
យោងតាមការចេញផ្សាយរបស់ Calcio Mercato បានអះអាងថា AC Milan នឹងរៀបចំផែនការ ដើម្បីធ្វើការចរចាជាមួយនឹង Real Madrid ក្នុងការពិនិត្យមើលលទ្ធភាព ដើម្បីអាចចុះកុងត្រាអចិន្ត្រៃយ៍ ជាមួយនឹងកីឡាកររូបនេះ នៅចប់រដូវកាលនេះ។
គួរឲ្យដឹងដែរថា កីឡាករវ័យ២១ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាលពេញ តាំងតែពីរដូវក្តៅ ប៉ុន្តែនៅក្នុងកុងត្រា គឺមិនមានជម្រើស ក្នុងការទិញដូរកីឡាករ Diaz ឡើយ៕
ប្រែសម្រួល៖ស៊ុនលី