លោក Pep Guardiola បានចាត់ទុកលោក Jose Mourinho មានសមត្ថភាពអាចជាគ្រូពេទ្យបាន ដែលអាចដឹងថាកីឡាករណារបួស ឬមិនរបួសខ្លាំង មុនក្រុម Spurs ប៉ះ Man City នៅរាត្រីនេះ។
មុនការប្រកួត លោក Jose Mourinho បានដាក់បន្ទុកទៅលើលោក Pep ថាបានដាក់សម្ពាធទៅលើក្រុមជម្រើសជាតិអង់គ្លេស ឱ្យបញ្ជូនខ្សែប្រយុទ្ធ Raheem Sterling មកក្លឹបវិញ ព្រោះខ្លាចរបួសមិនអាចលេងបាននៅរាត្រីនេះ។ ខណៈដែលលោក Gareth Southgate ពិតជាបានបញ្ជូន Sterling ត្រលប់មក Man City វិញមែន ដោយមិនបាច់លេង ប្រកួតចុងក្រោយនោះឡើយ។
ជាមួយការនិយាយបែបនេះហើយ ទើបលោក Pep ដាក់ឈ្មោះឱ្យលោក Jose ថាជា Doctor ដឹងគ្រប់រឿងទាំងអស់។ លោក បាននិយាយបន្ដថា៖ “ខ្ញុំមិនដឹងច្បាស់ដែរ ប្រហែលជាគាត់ជាគ្រូពេទ្យមើលទៅ។ សូមស្ដាំ ខ្ញុំនឹងមិនឆ្លើយសំនួរអ្វីទាក់ទងជាមួយ Jose ទៀតទេ”៕ ប្រភព៖ sabay