យុវជនឆ្នើមរបស់ក្លឹប Borussia Dortmund កីឡាករ Youssoufa Moukoko ទីបំផុតគឺអាចបង្ហាញខ្លួនជាលើកដំបូង បានឲ្យសម្រាប់ក្លឹបក្នុងការប្រកួតបាល់ទាត់អាជីពហើយក៏បានជាប់ឈ្មោះ ជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់លីគ Bundesliga ផងដែរ។
កីឡាករ Moukoko បានឈានចូលវ័យ១៦ឆ្នាំកាលពីថ្ងៃសុក្រហើយភ្លាមៗ ក៏បានបង្ហាញខ្លួនក្នុងការប្រកួតយប់ថ្ងៃសៅរ៍ឲ្យ Dortmund ប៉ះនឹងក្រុមម្ចាស់ផ្ទះ Hertha Berlin ទទួលជ័យជំនះក្នុងលទ្ធផ៥ទល់នឹង២។
រំលឹកដែរថាកាលពីដើមឆ្នាំ លីគកំពូលរបស់អាល្លឺម៉ង់មួយនេះបានផ្លាស់ប្តុរគោលការណ៍ច្បាប់ខ្លួន ពីកីឡាករដែលមានវ័យយ៉ាងហោចណាស់១៦ឆ្នាំកន្លះ មកត្រឹមតែអាយុ១៦ឆ្នាំក៏បានហើយទោះថ្ងៃប្រកួតជាថ្ងៃខួប១៦ឆ្នាំក៏បានដែរ៕
ប្រែសម្រួល៖ស៊ុនលី