ព័ត៌មានអន្តរជាតិ

អាមេរិក-តៃវ៉ាន់ បើកកិច្ចប្រជុំលើក ដំបូង ស្ដីពីកិច្ចចរចា សេដ្ឋកិច្ច ខណៈមានសម្ពាធកាន់តែខ្លាំង ពីចិនដីគោក

តូក្យូ៖ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នៅថ្ងៃសុក្រម្សិលមិញនេះ បានបើកកិច្ចប្រជុំដំបូង នៃកិច្ចពិភាក្សាសេដ្ឋកិច្ចថ្មីរបស់ភាគីទាំងពីរ នៅពេលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្តបង្ហាញការគាំទ្រដោយសំឡេងទៅកាន់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងនៅពេលវាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីចិនដីគោក។

ការសន្ទនាភាពជាដៃគូរវិបុលភា ពសេដ្ឋកិច្ចគ្របដណ្តប់លើបញ្ហាជាច្រើនរួមមានបណ្តាញ 5G ជំនាន់ក្រោយ និងសន្តិសុខទូរគមនាគមន៍ ចំពេលដែលទីក្រុងវ៉ាស៊ីនតោន ដកក្រុមហ៊ុនចិនចេញពីហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗដែលត្រូវបានប្រើនៅសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេស និងទឹកដីដែលមានគំនិតដូចគ្នា។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សាគឺជា“ ឱកាសដើម្បីបន្តការងារនៅក្នុងវិស័យ ដែលមានស្រាប់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទន្ទឹមនឹងការបង្កើត ទំនាក់ទំនងសេដ្ឋកិច្ចថ្មីរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់”

ភាគីទាំងពីរក៏បានពិភាក្សាអំពីខ្សែ សង្វាក់ផ្គត់ផ្គង់ការវិនិយោគ ថាមពលកកើតឡើងវិញ សុខភាពពិភពលោក និងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ក្នុងចំណោមបញ្ហាជាច្រើនទៀត។  ក្នុងនោះដែរក្រសួងបានអោដឹងទៀតថា ភាគីទាំងពីរក៏បានប្រកាសពីចេតនាចរចាកិច្ចព្រមព្រៀង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើប្រធានបទវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

Most Popular

To Top