កីឡា

Sterling ត្រៀមទទួលបាន កុងត្រាថ្មីដែលមាន តម្លៃកប់

ក្លឹបមេឃខៀវ Man City ត្រូវបាន the Goal ចេញផ្សាយថាបានចាប់ផ្តើមងាកមកដាក់ អទិភាពទៅលើកិច្ចការងារទាក់ចិត្តកីឡាករឆ្នើមៗ របស់ខ្លួនឡើងវិញហើយក្រោយពេលដែលគ្រូបង្វឹកលោក Pep Guardiola បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ២០២៣ហើយនោះ។

ប្រភពដដែលព្រមទាំង the Mirror របស់អង់គ្លេសផងបានអះអាងដែរថាកីឡាករ២រូប របស់ក្លឹបដែលជាការងារដំបូងចាំបាច់សម្រាប់ក្លឹបធ្វើការចរចា ដើម្បីអាចបន្តកុងត្រាថ្មីនោះគឺ

មានដូចជាកីឡាករខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Raheem Sterling និងកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើម Kevin de Bruyne។

លើសពីនេះអ្វីដែលគួរឲ្យ ចាប់អារម្មណ៍បំផុតសម្រាប់កិច្ចការងារចរចាកុងត្រាថ្មីលើកនេះ នោះគឺថាកីឡាករទាំងពីរនឹងអាចទទួលបានប្រាក់កម្រៃថ្មីដែលមានទំហំយ៉ាងច្រើនពោលគឺរហូតទៅដល់៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top