ក្រោយជ័យជំនះទៅលើក្រុម Cagliari កាលពីចុងសប្តាហ៍កន្លងមកគ្រូបង្វឹករបស់ក្លឹប Juventus បានធ្វើការលើកសរសើរកីឡាករខ្សែបម្រើសញ្ជាតិបារាំងម្នាក់យ៉ាងខ្លាំង។
លោក Pirol បានថ្លែងថាកីឡាករ Adrian Rabiot គឺជាកីឡាករដ៏អស្ចារ្យម្នាក់ហើយលោកកម្រ បានឃើញកីឡាករណាល្អដូចជាកីឡាករបារាំងរូបនេះណាស់ ទាំងរាង្គកាយនិងបច្ចេកទេសលេង។
គួរឲ្យដឹងដែរថាការប្រកួតកាលពីយប់ថ្ងៃសៅរ៍ Rabiot បានបង្ហាញខ្លួនជាលើកទី៧របស់ខ្លួនហើយក្នុងលីគអ៊ីតាលីរដូវកាលនេះជូន Juventus ហើយជាលទ្ធផលបានយកឈ្នះ Cagliari ងាយៗក្នុងលទ្ធផល២ទល់នឹង០៕
ប្រែសម្រួល៖ស៊ុនលី