បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានធ្វើការលើកឡើង នូវសេចក្តីអំពាវនាវចំពោះ មុខចំនួន២ នៅក្នុងកិច្ចប្រជុំ G20 ដោយសង្ឃឹមថាវានឹងអាចធ្វើរួមគ្នារវាងក្រុមប្រទេសទាំងនោះផងដែរ នាពេលខាងមុខ។
ការលើកឡើងដំបូងរបស់លោក Lee នោះគឺជាតម្លៃរបស់វ៉ាក់សាំងកូវីដ១៩ដោយលោកបានរំពឹងថាតម្លៃរបស់វាសម្រាប់គ្រប់គ្នា លើលោកនឹងមានកម្រិត ធូរថ្លៃហើយជឿជាក់ថានឹងមានការ ចូលរួមពីសំណាក់បណ្តាប្រទេសជាសមាជិក G20 ផងដែរចំពោះបញ្ហានេះ។
ចំណែកឯការលើកឡើងទី២របស់លោក Lee នោះគឺថាលោកសង្ឃឹមថានឹងមានការចូលរួមជាប្រព័ន្ធដ៏រឹងម៉ាំមួយដោយបណ្តាប្រទេសនានា លើលោកក្នុងការ ឃ្លាំងមើលទៅលើបញ្ហាជំងឺឆ្លងទាំងអស់ នៅលើលោកហើយជាពិសេសគឺដើម្បីឲ្យពួកគេអាចបានត្រៀមខ្លួនយ៉ាងខ្លាំង សម្រាប់វិបត្តិវិរុសឆ្លងផ្សេងទៀតនាពេល អនាគតណាមួយទៀត៕
ប្រែសម្រួល៖ស៊ុនលី