កីឡា

ខ្ញី​ចាស់​ Zlatan ​ដាក់​២​គ្រាប់​​ជួយ AC Milan ​ឈ្នះ Napoli ​៣-១ ​

​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Zlatan Ibrahimovic ​បាន​បន្ដ​ជួយ​ក្រុម AC Milan ​យក​ឈ្នះ​លើ​ក្រុម Napoli ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Serie A ​នៅ​យប់មិញ​នេះ​។

​ក្រុម AC Milan ​ដែល​ឈរ​នៅ​កំពូល​តារាង ​នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល​នៅ​យប់មិញ​នេះ​។ ​ដោយ​ខ្សែ​ប្រយុទ្ធ Zlatan ​រក​បាន​ដល់​ទៅ​២​គ្រាប់​ម្នាក់​ឯ​ណោះ​នៅ​នាទី​២០ ​និង​៥៤។ ស្រប​ពេល​ក្រុម Napoli ​វិញ ​រក​បាន​១​គ្រាប់​តាម​ពី​ក្រោយ​ដោយ ​ពី Mertens ​នៅ​នាទី​៦៣ ​មុន​ពេល Hauge ​ថែម​បាន​គ្រាប់​បាល់​ទី​៣​វិញ​ទៀត​នៅ​នាទី ៩០+៥។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ គឺ​ក្រុម AC Milan ​បន្ដ​ឈរ​នៅ​កំពូល​តារាង Serie A ​ដោយ​មាន​២០​ពិន្ទុ​ពេញ ​ឆ្លង​កាត់​ការ​ប្រកួត​៨​ប្រកួត​មក​នេះ។ ក្រុម​លេខ​២ គឺ Sassuolo ​មាន​១៨​ពិន្ទុ ​ខណៈ​ដែល​ក្រុម​ការពារ​តំណែង​ជើង​ឯក​វិញ ​មាន​១៦​ពិន្ទុ ​ឈរ​នៅ​លេខ​៤​ក្នុង​តារាង៕

ប្រភព៖ sabay

Most Popular

To Top