បរទេស៖យោងតាមទីភ្នាក់ងារសារ ព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថាព្រះមហាក្សត្រ Salman bin Abdulaziz Al Saudបានធ្វើការអំពាវនាវ ឱ្យមានការគាំទ្រដល់ សេដ្ឋកិច្ចពិភពលោកនិងការ បើកព្រំដែនឡើងវិញដើម្បីសម្រួលដល់ ពាណិជ្ជកម្ម
និងការធ្វើដំណើររបស់ ពលរដ្ឋរៀងខ្លួន។
ព្រះមហាក្សត្រ Salman បានធ្វើការកត់សម្គាល់នេះនៅក្នុងសុន្ទរកថាបើករបស់គាត់នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ G20ដែលក្នុងនោះព្រះអង្គក៏បានគូសបញ្ជាក់ការគាំទ្ររបស់ទ្រង់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងលក្ខណៈសម្របសម្រួលដើម្បីរក្សានូវអ្វីដែលពួកគេបានសម្រេចនៅក្នុងទសវត្សកន្លងមកផងដែរ។
លើសពីនេះផងដែរទ្រង់ក៏បានអំពាវនាវឱ្យមានការលើកកម្ពស់ការទទួលបានឱកាសសម្រាប់ទាំងអស់គ្នាជាពិសេសស្ត្រីនិងយុវជនធ្វើយ៉ាងណាឲ្យមានការលើកកម្ពស់តួនាទីរបស់ពួកគេនៅក្នុងសង្គមនិងនៅក្នុងទីផ្សារការងារតាមរយៈការអប់រំ៕
ប្រែសម្រួល៖ស៊ុនលី