អតីតគ្រូបង្វឹក ជម្រើសជាតិ ឥន្ទ្រីយ៍ដែកអាល្លឺម៉ង់ម្នាក់ នៅថ្ងៃនេះបានធ្វើការលើកឡើងថា តំណែងរបស់លោក Joachim Low នៅពេលនេះ គឺនៅសល់ពេលបន្តិចបន្តួចប៉ុណ្ណោះ ជាមួយនឹងជម្រើសជាតិ បន្ទាប់ពីបរាជ័យមិន នឹកស្មានមួយក្នុងលទ្ធផល ៦ទល់នឹង០ចាញ់ ក្រុមជម្រើសជាតិអេស្បាញ ។
លោក Rudi Voller អតីតគ្រូបង្វឹកអាល្លឺម៉ង់ម្នាក់រូបនេះ បានបន្តទៀតថា នាពេលណាមួយខាងមុខ លោក Jurgen Klopp នឹងមកដឹកនាំ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ជាមិនខានប៉ុន្តែអ្វីដែលសំខាន់ នោះគឺជាការសម្រេចចិត្ត របស់គាត់តែម្នាក់ គត់នៅពេលនេះ។
លោក Voller បានបន្តទៀតថា ទោះបីជាបានដឹកនាំក្រុម តាំងតែពីឆ្នាំ២០០៦ក្តី ប៉ុន្តែលោក Low ពេលនេះគឺកំពុងស្ថិតនៅក្នុង សំពាធមួយដែលវានឹងធ្វើឲ្យមាន ការសម្រេចចិត្តណាមួយសម្រាប់ តំណែងមួយនេះ ហើយមនុស្សបន្ទាប់ដែលល្អបំផុត គួរតែជាលោក Jurgen Klopp៕
ប្រែសម្រួល៖ស៊ុនលី