អាមេរិក៖ ក្រុមហ៊ុនទូរសព័ន្ធចល័តយក្ស T-Mobile បានក្លាយជាក្រុមហ៊ុនដំបូង គេនៅសហរដ្ឋអាមេរិកដែល អាចផ្តល់លេខទូរស័ព្ទសង្រ្គោះបន្ទាន់ ៩៨៨ ភ្ជាប់អតិថិជនដោយផ្ទាល់ទៅបណ្តាញទូរស័ព្ទបន្ទាន់ ការពារការធ្វើអត្តឃាត “National Suicide Prevention hotline” នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការផ្លាស់ប្តូរនេះបានកើតឡើង អស់រយៈពេលជាងមួយឆ្នាំកន្លះមុនថ្ងៃផុតកំណត់របស់ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដែលត្រូវបានកំណត់សម្រាប់ខែកក្កដាឆ្នាំ២០២២ ។ អតិថិជន T-Mobile ដែលទូរស័ព្ទខលទៅ ៩៨៨ ឥឡូវនេះនឹងត្រូវបានភ្ជាប់ ទៅមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលវិបត្តិចំនួន ១៨០ នៅទូទាំងសហរដ្ឋអាមេរិកហើយដោយមិនគិតថ្លៃបន្ថែម។
អនុប្រធានប្រតិបត្តិនិង ជាប្រធានផ្នែកបច្ចេកវិជ្ជារបស់ T-Mobile លោក Abdul Saad បានមានប្រសាសន៍ថា ការផ្តល់ជូនអតិថិជន ៩៨៨ គឺជាបញ្ហាបន្ទាន់សម្រាប់យើងជាពិសេសនៅពេលដែល ការរីករាលដាលនៃជំងឺរាតត្បាតCOVID-19 និងរដូវវិស្សមកាលកាន់តែខិតជិតមកដល់ ។ ការធ្វើអត្តឃាតគឺជាកង្វល់សុខភាពសាធារណៈដ៏ធំមួយ និងជាបុព្វហេតុចំបងនៃការស្លាប់នៅអាមេរិក។
ស្ថិតិចុងក្រោយពីមជ្ឈមណ្ឌលបង្ការជំងឺបានបង្ហាញថា មនុស្សពេញវ័យជនជាតិអាមេរិកចំនួន ១៥,៤ លាននាក់បានគិតយ៉ាងខ្លាំងធ្វើផែនការ ឬប៉ុនប៉ងធ្វើអត្តឃាត ហើយការធ្វើអត្តឃាតបានអះអាងថា ការស្លាប់របស់មនុស្សជាង ៤៨.០០០ នាក់ក្នុងមួយឆ្នាំ ៗ មានរយៈពេល ១១ នាទី៕ដោយ៖លី ភីលីព