វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុវត្ថិភាពសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុន General Motors Co ហៅកាត់ថា GM ត្រូវធ្វើការប្រមូលយានយន្តប្រមាណ៥,៩លានគ្រឿង ដែលប្រើប្រាស់ពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata ដែលមានបញ្ហាឡើងប៉ោង ហើយទីភ្នាក់ងារបានច្រានចោលទៅលើក្រុមហ៊ុនផលិតរថយន្តនៅ Detroiដែលបានដាក់លិខិតប្តឹងតវ៉ា ដើម្បីគេចវេសទៅលើការហៅរថយន្តត្រឡប់មកត្រួតពិនិត្យឡើងវិញ ។
ក្រសួងសុវត្ថិភាពចរាចរណ៍ផ្លាយហាវេស៏ជាតិ បានឲ្យដឹងថា ក្រុមហ៊ុន GM ត្រូវតែធ្វើការប្រមូលយានយន្តដឹកទំនិញ និង SUVs ដែលបានផលិតក្នុងឆ្នាំ២០០៧ដល់២០១៤ ដោយសារតែមានបញ្ហាប៉ោងថង់ខ្យល់ “ដែលជាហានិភ័យមួយដូចគ្នា នឹងការបែកកង់ឡាន បន្ទាប់ពីរងនូវសម្ពាធខ្ពស់ និងត្រូវហៅមកវិញនូវយានយន្តដែលបានបំពាក់ពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata ផងដែរ” ។
ក្រុមហ៊ុន GM អាចនឹងប្រើប្រាស់ប្រាក់ប្រមាណ១,២ពាន់លានដុល្លារ បើសិនជាតម្រូវឲ្យក្រុមហ៊ុនធ្វើការប្តូរពោងសុវត្ថិភាព ដើម្បីចៀសវាងជួសជុល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា