ព័ត៌មានអន្តរជាតិ

សីតុណ្ហភាព នៅតំបន់អាក់ទិកឡើង ដល់១២អង្សាសេ ខ្ពស់ជាងធម្មតា នៅទូទាំងតំបន់ទ្វេដង នៃអាមេរិក កាលពីចុងសប្តាហ៍មុន

អាមេរិក ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រកាសថា ការឡើងកម្តៅនៅតំបន់អាក់ទិក ឆ្នាំ២០២០ នៅតែបន្តកើតមានយ៉ាងខ្លាំង ដោយមានសីតុណ្ហភាព កាលពីចុងសប្តាហ៍ឈានដល់ជាង ៥ អង្សារ (១២ អង្សាសេ) លើសពីបទដ្ឋាន សម្រាប់ទសវត្សឆ្នាំ១៩៩០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការភ្ញាក់ផ្អើលនេះមកពី សាកលវិទ្យាល័យ Maine អាកាសធាតុ Reanlayzer គឺជាតួលេខជាមធ្យមសម្រាប់ តំបន់អាក់ទិកទាំងមូល ដែលជាតំបន់មួយមានទំហំ ៧.៧ លានម៉ាយការ៉េ។ នៅក្នុងតំបន់ដាច់ឆ្ងាយ ខ្លះសីតុណ្ហភាពលើសពី ២០ អង្សាសេ (៣០ – ៤០ អង្សារ) លើសពីមធ្យមដែលរំពឹងទុក ។

ភាគច្រើន នៃតំបន់អាក់ទិកកំពុងមាន សីតុណ្ហភាពប្រហែល -១០ អង្សាសេស្រដៀងនឹងអ្វី ដែលធ្លាប់មាននៅក្នុងប្រទេសកាណាដា ។ រូបថតអាកាសធាតុ នៅលើពិភពលោក បង្ហាញពីភាពធ្ងន់ធ្ងរ នៃបញ្ហា នៃការឡើងកម្តៅពិភពលោក នៅតំបន់អាក់ទិកដោយបំបែក កំណត់ត្រាដែលមិនចង់បានមួយឆ្នាំ ។

លោក Jeff Berardell អ្នកជំនាញខាងឧតុនិយម និងអាកាសធាតុនៃCBS បានសរសេរ ថា ល្បឿននៃការឡើងកម្តៅ ពិភពលោកគឺលឿនបំផុត ដែលយើងបានឃើញក្នុង រយៈពេលរាប់លានឆ្នាំមកនេះ គ្មានកំដៅលឿនជាងតំបន់អាក់ទិកទេ។ សីតុណ្ហភាពនៅតំបន់អាក់ទិកកំពុងកើនឡើង ៣ ដងនៃល្បឿន នៅលើពិភពលោក។
វាកើតឡើងក្នុងរយៈពេលមួយឆ្នាំ ដែលទឹកកកសមុទ្រនៅតំបន់អាក់ទិក ឈានដល់កម្រិតទាបបំផុត ដោយសារតែសីតុណ្ហភាពឡើង ខ្ពស់បណ្តាលមកពីការឡើងកម្ដៅផែនដី។ ខែកញ្ញាគឺជាខែដែលទឹកកកសមុទ្រ ស្ថិតនៅក្នុងកម្រិតទាបបំផុត ប៉ុន្តែឆ្នាំ ២០២០ គេឃើញមានបរិមាណទឹកសមុទ្រទាបបំផុតទី ២ ៕ដោយ៖លី ភីលីព

Most Popular

To Top