សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើង ១១,១ ភាគរយក្នុងរយៈពេល ២០ថ្ងៃដំបូងនៃខែវិច្ឆិកា នេះបើយោងតាមទិន្នន័យ បានបង្ហាញកាលពីថ្ងៃច័ន្ទនេះ ដោយបង្កើនក្តីសង្ឃឹមយ៉ាង ប្រុងប្រយ័ត្ននៃការងើបឡើងវិញនៃសេដ្ឋកិច្ចពជំងឺរាតត្បាត។
យោងតាមទិន្នន័យពី សេវាគយកូរ៉េបានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ៣១,៣ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ធៀបនឹង ២៨,១ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ទិន្នន័យបានបង្ហាញថា ការនាំចេញក្នុងមួយថ្ងៃក៏បានកើនឡើង ៧,៦ ភាគរយក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា។ យោងតាមទិន្នន័យដដែលការនាំចូលបានកើនឡើង ១,៣ ភាគរយដល់ ២៧,៩ ពាន់លានដុល្លារក្នុងរយៈពេល ២០ថ្ងៃ៕ដោយ ឈូក បូរ៉ា