អស់រយៈពេលជាច្រើនទសវត្សមកហើយ ហើយមកទល់ពេលបច្ចុប្បន្ននេះមាននាវាដឹកទំនិញច្រើនជាង៣០០គ្រឿងដែលរួមមានទាំងនាវាដឹកទំនិញទំហំធំCyclopsរបស់អាមេរិកផងដែលត្រូវបានគេជឿជាក់ថាបានបាត់ខ្លួនពេលធ្វើដំណើរ ទៅដល់តំបន់ត្រីកោណសមុទ្រមួយដែលត្រូវបានគេដាក់ឈ្មោះថាBermudaហើយបំណែកបាក់បែក របស់វាជាច្រើនត្រូវបានក្រោយមកប្រទះឃើញនៅក្រោមបាតសមុទ្រ។
ក្រៅតែពីនាវាដឹកទំនិញតូចធំជាច្រើនរយគ្រឿង ក៏មានការបាត់ខ្លួនរបស់យន្តចម្បាំងប្រមាជណា៧៥ផ្សេងទៀតនៅពេលធ្វើដំណើរមកដល់តំបន់ដូចគ្នានេះផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តីមូលហេតុនៅពីក្រោយការបាត់ខ្លួនដ៏អាថ៍កំបាំងនេះ គឺនៅតែមិនមានអ្នកវិទ្យាសាស្ត្រឬអ្នកជំនាញថាហ៊ានចេញមុខមកអះអាងបាន ឡើយនិងពេលដែលសូម្បីតែពេលខ្លះបំណែករបស់នាវានិងយន្តហោះទាំងនោះគឺមិនអាចត្រូវបាន គេប្រទះឃើញឡើងវិញម្តងទៀតឡើយ។
ក្នុងចំណោមនោះមានព្រឹត្តិការណ៍នៅថ្ងៃទី៤ខែមីនាឆ្នាំ១៩១៨ នាវាអាមេរិក USS Cyclops ដែកត្រូវបានគេមើលឃើញចុងក្រោយខណៈដែលវាបាន ធ្វើដំណើរឆ្ពោះទៅរកតំបន់ត្រីកោណ Bermuda ជាមួយនឹងរ៉ែទំងន់ជាង១០០០០តោន ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ប្រេងទៅឱ្យកងនាវាអាមេរិកប៉ុន្ដែក្រោយមកកប៉ាល់និងនាវិកប្រមាណ ជា៣០៩នៅលើនាវានោះស្រាប់តែបាត់ខ្លួនឈឹងតែម្តង។
អ្នកខ្លះនិយាយថាទីនោះគឺជាកោះបិសាចIsle of the Devilដែលមានរួមទាំងរលកយក្សនិងខ្យល់កួចធំៗដែលអាចធ្វើឲ្យនាវារាប់ពាន់តោនអាចលេចចូលទៅក្នុងសមុទ្របានយ៉ាងងាយ។គេជឿជាក់ថាទំហំរបស់ទីតាំងរបស់វានេះមានប្រមាណជាង ២៧០០០០ម៉ាលការ៉េដែលលាតសន្ធឹងលើដែនទឹកនៃរដ្ឋហ្វ្លរីដារហូតទៅដល់ក្បែរនឹងកោះ Puerto Rico៕
ប្រែសម្រួល:ស៊ុនលី