ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ឧត្តមសេនីយ៍ បា្រយុទ្ធ បដិសេធ ពីរដ្ឋប្រហារយោធា និងការដាក់ចេញច្បាប់ អាជ្ញាធរសឹក

ប្រទេសថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទបានបដិសេធទៅលើការស្មានដែលថា អាចនឹងមានរដ្ឋប្រហារយោធាមួយផ្សេងទៀត ឬការអនុវត្តច្បាប់អាជ្ញាសឹក ដើម្បីបង្ក្រាបការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនាពេលបច្ចុប្បន្ននៅមុនព្រឹត្តិការណ៍ប្រមូលផ្តុំដ៏ធំមួយដែលបានគ្រោងទុកនៅមុខការិយាល័យ Crown Property នៅថ្ងៃពុធនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលបានត្រៀមធ្វើការបាតុកម្មរបស់ក្រុម Ratsadon នាយករដ្ឋមន្រ្តីបាននិយាយថា រដ្ឋាភិបាលកំពុងព្យាយាមការពារការប្រឈមមុខដាក់គ្នារវាងក្រុមតវ៉ា និងបានសន្យាអនុវត្តច្បាប់ស្មើភាពគ្នាទាំងសងខាង។

ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា រដ្ឋាភិបាលនឹងមិនរើសអើងនរណាម្នាក់ឡើយ ហើយបានអំពាវនាវឱ្យក្រុមអ្នកតវ៉ាត្រូវគិតគូរដល់មន្ត្រីដែលមានតួនាទីរក្សាសណ្តាប់ធ្នាប់ផង។

លោកក៏បានសង្កត់ធ្ងន់ថា ច្បាប់អាជ្ញាសឹកនឹងមិនត្រូវបានណែនាំដើម្បីការពារការប្រមូលផ្តុំនៅពេលនេះ ឬនៅពេលខាងមុខឡើយ ហើយបានច្រានចោលគំនិតដែលថាអាចនឹងមានរដ្ឋប្រហារមួយទៀតដែលមានគោលដៅដូចគ្នា៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top