ទីក្រុងប៊ែរឡាំង៖ប៉ុន្មានខែបន្ទាប់ពីខកខានមិនបានផលិតអាគុយមួយបើកបរចម្ងាយលានម៉ាយល៍ ប៉ុន្តែនេះលោកElon Musk កំពុងតែធ្វើការអះអាងថា ក្រុមហ៊ុន Tesla កំពុងអភិវឌ្ឍកោសិកាមួយដែលមានចម្ងាយ ៦២១ ម៉ាយល៍ ពីព្រោះលោកពិបាកចតរថយន្តម៉ូដែល X នៅទីក្រុងប៊ែរឡាំងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
លោកMusk បានធ្វើសេចក្តីប្រកាសនៅសន្និសីទស្តីពីអាគុយនៅទីផ្សារអឺរ៉ុបដោយនិយាយថា រថយន្តដែលមានចម្ងាយឆ្ងាយបំផុតរបស់ Tesla មានចម្ងាយជាង ៣២៧ ម៉ាយល៍ហើយមានអ្វីជាច្រើនទៀតដែលយើងអាចធ្វើបាន។ យើងថែមទាំងមានការអភិវឌ្ឍន៍ខ្លះដែលអាចធ្វើបាន ៦០០ ម៉ាយល៍។
ក្រៅពីព័ត៌មានអំពីកោសិកាដែលមានថាមពលជាងមុន មហាសេដ្ឋីរូបនេះបានបង្ហើបឲ្យដឹងអំពីការចាប់យករថយន្តម៉ាក Tesla តូចជាងមុនជាពិសេសសម្រាប់ទីផ្សារអឺរ៉ុប។ លោកបានបន្តថា នៅសហរដ្ឋអាមេរិករថយន្តហាក់ដូចជាធំជាងមុន ខ្ញុំបានបើករថយន្តម៉ូដែល X នៅជុំវិញទីក្រុងប៊ែរឡាំង ហើយយើងមានបញ្ហាជាច្រើនក្នុងការស្វែងរកកន្លែងចតរថយន្តដែលអាចដាក់វាបាន៕