ទីបំផុតកីឡាករខ្សែបម្រើឆ្នើម របស់មេឃខៀវ Man City កីឡាករ Kevin de Bruyne បានសម្រេចចិត្តចុងក្រោយហើយ ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប ដែលមានរយៈពេលរហូតទៅដល់៥ឆ្នាំ។
កីឡាករអន្តរជាតិ ឆ្នើមប៊ែលហ្ស៊ិករូបនេះ ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មាន នាពេលកន្លងមកហើយថា គាត់កំពុងតែបន្តការចរចាគ្នា ជាមួយនឹងក្លឹបតាំងតែពីដើមខែមកម្ល៉េះ អំពីបញ្ហានិងលក្ខខណ្ឌ នៅក្នុងកុងត្រាថ្មី ហើយពេលនេះ មានន័យថា de Bruyne បានសម្រេចចិត្តក្នុងការរស់នៅលើទឹកដី Etihad រហូតដល់ឆ្នាំ ២០២៥។
គួរឲ្យដឹងលើសពីនេះ ទៀតនោះគឺថា កុងត្រាថ្មីនេះនឹងធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំរូបនេះ មានឈ្មោះនៅក្នុងបញ្ជីកីឡាករ ដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេបំផុត របស់ក្លឹបស្មើទៅ នឹងកីឡាករ Raheem Sterling ដែរ៕
ប្រែសម្រួល៖ស៊ុនលី