កីឡា

រំឭក​ Maradona យក​ដៃ​វាយ​បាល់​បញ្ចូល​ទី ធ្វើ​ឲ្យ​អង់គ្លេស​ កក​ឈាម​ធ្លាក់​ពី World Cup

ពាន​រង្វាន់ World Cup ឆ្នាំ​១៩៨៦ នៅ​ប្រទេស​ម៉ិចស៊ិក​ មនុស្ស​ជា​ច្រើន​ជុំ​វិញ​ពិភពលោក ​នៅ​តែ​ចាំ​រូបភាព​លោក Deigo Maradona បន្លំ​យក​ដៃ​វាយ​បាល់​បញ្ចូល ​ធ្វើ​ឲ្យ​អង់គ្លេស​ចាញ់​មិន​អស់​ចិត្ត​ធ្លាក់​ចេញ​ពី​កម្មវិធី​​ទាំង​មិន​អស់​ចិត្ត។

ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជម្រើសជាតិ​អាហ្សង់ទីន ​បាន​យក​ឈ្នះ​អ៊ុយរុយហ្គាយ ខណៈ​អង់គ្លេស​ឈ្នះ​ប៉ារ៉ាហ្គាយ ។ អាហ្សង់ទីន​និង​អង់គ្លេស ​ត្រូវ​ឡើង​មក​ជួប​គ្នា​ក្នុង​វគ្គ Quarter-Final ។ ក្នុង​ការ​ប្រកួត​នោះ​អាហ្សង់ទីន ​រក​គ្រាប់​បាន​មុន ដោយ​សារ​តែ Maradona លោត​បន្លំ​​យក​ដៃ​វាយ​បាល់​បញ្ចូល​ទី។ ​នៅ​នាទី​បន្ទាប់ Maradona បាន​បន្ថែម​មួយ​គ្រាប់​ទៀត មុន​ពេល​អង់គ្លេស​​រក​បាន​១​គ្រាប់​សង​វិញ ។

លទ្ធផល ២-១ បាន​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត​ ធ្វើ​ឲ្យ​អង់គ្លេស​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម ​ចុងក្រោយ​យ៉ាង​ឈឺ​ចាប់ ។ សារព័ត៌មាន​បរទេស​​ជា​ច្រើន ​បាន​ចុះ​ព្រោងព្រាត​​អំពី​ការ​ប្រកួត​នេះ ជា​ពិសេស​ចាប់​ជ្រុង Maradona បន្លំ​យក​ដៃ​វាយ​បាល់ ដោយ​ដាក់​ឈ្មោះ​ថា​ជា “Hand of God”។

ជ័យជម្នះ​នេះ​បាន​ជួយ​អាហ្សង់ទីន​ បន្ត​ដំណើរ​ទៅ​មុខ​រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ​យក​ឈ្នះ​អាល្លឺម៉ង់​ខាង​លិច លើក​ពាន World Cup តែ​ម្ដង ។ អ្នក​ចាំ​ទី​របស់​អង់គ្លេស ​លោក Peter Shilton ដែល​លេង​ក្នុង​ការ​ប្រកួត​ខាង​លើ ​បាន​រៀបរាប់​​ថា Maradona ពិត​ជា​បន្លំ​ស្រស់​ៗ​មែន ដោយ​សារ​តែ​គេ​តែត​មិន​ដល់​បាល់។

យ៉ាងណាមិញ គ្រប់ពេលគ្របវេលា Maradona មិន​ដែល​សារភាព​រឿង​នេះ​ទេ ហើយ​បែរ​ជា​គ្រប់​សារព័ត៌មាន ​សរសេរ​សរសើរ​​លើ​រឿង​នេះ​ទៅ​វិញ ៕ ​

Most Popular

To Top