ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថាប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធបានអបអរសាទរដល់លោកចូ បៃដិន អ្នកប្រជាធិបតេយ្យក្នុងការបោះឆ្នោតរបស់លោកក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមថា ប្រទេសទាំងពីរនឹងប្រកាន់ខ្ជាប់នូវស្មារតីមិនមានជម្លោះ ការមិនប្រឈមមុខគ្នា ការគោរពគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ – ឈ្នះ។
ដំបូងឡើយទីក្រុងប៉េកាំង នៅតែរក្សាភាពជាអ្នកនៅកណ្ដាលលើការប្រកួតប្រជែងប្រធានាធិបតីសហរដ្ឋអាមេរិក ដោយង្យដឹងកាលពីដើមខែនេះថា ខ្លួននឹងចេញសេចក្តីថ្លែងការណ៍មួយ“ ស្របតាមការអនុវត្តអន្តរជាតិ” ទោះបីជាមេដឹកនាំនៃប្រទេសជាច្រើនបានធ្វើការពិភាក្សាតាមទូរស័ព្ទជាមួយលោក បៃដិន ក៏ដោយ។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ប្រទេសចិន បានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ដោយភាពតានតឹងរបស់ខ្លួនជាមួយរដ្ឋបាលសាធារណរដ្ឋ ដែលកំពុងកាន់អំណាចលោក ដូណាល់ ត្រាំ កាន់តែខ្លាំងឡើងៗ ជុំវិញបញ្ហាសេដ្ឋកិច្ច និងសន្តិសុខជាច្រើន៕ដោយ ឈូក បូរ៉ា