១គ្រាប់ដំបូងរបស់ Real Madrid បានកើតឡើងតាំងតែពី នាទទី៧ដោយខ្សែប្រយុទ្ធ Eden Hazard និងជាបាល់ពិន័យ១១ម៉ែត្រហើយស្ថានភាព កាន់តែយ៉ាប់យ៉ឺនសម្រាប់ Inter Milan នៅពេលដែល Vidal ត្រូវបានទទួលបាន កាតក្រហមនឹងដេញចេញពីការប្រកួតនានាទីទី៣៣។
នេះបានក្លាយទៅជាគ្រាប់បាល់នៅព្រឹត្តិការណ៍ Champion League ជាលើកដំបូងរបស់កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard ចាប់តាំងតែពីខែវិច្ឆិកាមក។គ្រាប់បាល់ទី២បានកើតឡើង ដោយការបង្កើតឧិកាស ពីសំណាក់កីឡាករប្តូរចូលថ្មីRodrygo នៅនាទីទី៥៩។
លទ្ធផលនេះមានន័យថា Inter Milan កាន់តែកៀកទៅនឹងការចាកចេញពី Champion League ជាផ្លូវការហើយបន្ទាប់បរាជ័យ ក្នុងលទ្ធផល២ទល់នឹង០លើកនេះ៕
ប្រែសម្រួល៖ស៊ុនលី