បរទេស ៖ គណៈកម្មាធិការទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កំពុងតែពិចារណា សំណើសហរដ្ឋអាមេរិក ឲ្យធ្វើបច្ចុប្បន្នភាព និងពង្រឹងការលើកលែង ពីទណ្ឌកម្មអង្គការ សហប្រជាជាតិ លើប្រទេសកូរ៉េខាងជើង សម្រាប់ក្រុមផ្តល់ជំនួយ មនុស្សធម៌ ដែលកំពុងតែធ្វើការងារ នៅក្នុងប្រទេសអាស៊ីឯកោមួយនេះ ។
មន្ត្រីការទូតនានាបាននិយាយថា ការធ្វើបច្ចុប្បន្នភាពលើកំណត់ជំនួយអនុវត្តន៍ ដែលចេញដំបូង នៅក្នុងខែសីហា ឆ្នាំ២០១៨នោះ នឹងត្រូវអនុម័តដោយគណៈកម្មាធិការ ទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រសិនបើមានការជំទាស់ប្រឆាំងទេនោះ ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីការទូតក្រុមប្រឹក្សាសន្តិសុខមួយរូប បាននិយាយប្រាប់ដូច្នេះថា “សំណើសហរដ្ឋអាមេរិក អនុញ្ញាតឲ្យអង្គការ មនុស្សធម៌នានា ស្នើសុំការលើកលែងបានឆាប់រហ័ស សម្រាប់ជំនួយមនុស្សធម៌បន្ទាន់នានា ដូចជាជំនួយឆ្លើយតប ទៅនឹងការរាតត្បាត នៃជម្ងឺនិងគ្រោះធម្មជាតិជាដើម” ៕
ប្រែសម្រួល៖ប៉ាង កុង