ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា សារជីវកម្មរ៉ុក្កែត និងអវកាស ឈ្មោះថា Energia របស់ប្រទេសរុស្ស៊ី បានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងតែធ្វើការអភិវឌ្ឍន៍ស្ថានីយអវកាស ដែលមានមុខងារចំរុះថ្មីមួយ របស់ខ្លួនផ្ទាល់ ។
លោក Vladimir Solovyov អគ្គនាយករងទី១ផ្នែករចនារបស់ Energia ទទួលបន្ទុកប្រតិបត្តិការហោះហើរ និងធ្វើតេស្តរ៉ុក្កែត និងប្រព័ន្ធអវកាស បានឲ្យដឹងថា ស្ថានីយនៅលើដងតារាវិថី ដែលជារបស់រុស្ស៊ី ផ្ទាល់នោះ នឹងមាន៣ទៅ៧សណ្ឋាន ឬមានសហសេវឹកពី ២ទៅ៤នាក់នៅក្នុងនោះ ។
នៅឯសន្និសីទសារព័ត៌មានមួយនៃ រាជបណ្ឌិតសភាវិទ្យាសាស្ត្រ និងអវកាសរុស្ស៊ី លោក Solovyov បានលើកឡើង អំពីក្តីកង្វល់អាយុកកាល របស់ស្ថានីយអវកាសអន្តរជាតិ (ISS) ដោយសារតែបានខូចខាត នូវផ្នែកជាច្រើន និងអាចនឹងត្រូវផ្លាស់ប្តូរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា