ប៉េកាំង៖ មន្ត្រីម្នាក់បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន បានបើកដំណើរការស្ថានីយ៍មូលដ្ឋាន 5G ច្រើនជាង ៧០ម៉ឺន ដោយមានស្ថានីយតភ្ជាប់ជាង ១៨០ លាន គិតត្រឹមខែតុលា ឆ្នាំនេះ។
លោក Liu Liehong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បានបង្ហាញតួលេខ នៅក្នុងអនុសញ្ញាពិភពលោក 5G ដែលបានបើកកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងក្វាងចូវ នៃខេត្តក្វាងទុ ងប្រទេសចិន។
លោកលីវ បានលើកឡើងថា បច្ចេកវិទ្យា 5G របស់ប្រទេស កំពុងត្រូវបានគេមើលឃើញថា មានការធ្វើសមាហរណកម្ម កាន់តែលឿនជាមួយនឹងសេដ្ឋកិច្ចពិតប្រាកដ ដោយមានចំនួនស្ថានីយ កាន់តែច្រើនឡើង និងវិស័យជាច្រើនទៀត ដូចជាការផលិតភាពឆ្លាតវៃ សុខភាព ថាមពល និងវិស័យកសិកម្ម។
លោកបានបន្ដថា រហូតមកដល់ពេលនេះ ស្ថានីយ 5G ចំនួន ២៥៣ប្រភេទ ត្រូវបានផ្តល់អាជ្ញាប័ណ្ណ នៅក្នុងប្រទេសចិន ក្នុងនោះមានទូរស័ព្ទចល័ត 5G ចំនួន ២១៨ ប្រភេទ។
យោងតាមសមាគម អ្នកផ្គត់ផ្គង់ទូរស័ព្ទចល័ត គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ក្រុមហ៊ុនដឹកជញ្ជូនចំនួន ១២២ នៅក្នុងប្រទេស និងតំបន់ចំនួន ៤៩ បានបើកដំណើរការសេវា 5G ហើយតាមការប៉ាន់ស្មាន ចំនួនបណ្តាញ 5G ពាណិជ្ជកម្មសកលនឹងឈានដល់ ១៨០ នៅចុង ឆ្នាំនេះ៕ ដោយ៖ ឈូក បូរ៉ា