ព័ត៌មានអន្តរជាតិ

Pfizer ត្រៀមវ៉ាក់សាំង ៦.៤លានដូស រួចជាស្រេច ក្នុងស្តុកត្រៀម ចែកចាយ នៅអាមេរិក

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេស នៅថ្ងៃនេះ បានសរសេរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer Inc ប្រមាណជា៦លានដូសនឹងត្រូវធ្វើការចែកចាយ ទៅកាន់ពលរដ្ឋអាមេរិក ក្នុងពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះបើអជ្ញាធរអាមេរិក នឹងអនុញ្ញាតិភ្លាម។

វ៉ាស៊ិនតោនប៉ុស្ត៍បានសរសេរថា Pfizer នឹងកំពុងតែរងចាំ ការសម្រេចចិត្តចុងក្រោយពីសំណាក់ភ្នាក់ងារត្រួតពិនិត្យចំណី អាហារនិងថ្នាំ របស់អាមេរិកឬហៅកាត់ថា FDA ។វ៉ាក់សាំងប្រមាណជា ៦,៤លានដូសត្រូវបានត្រៀមរួចជាស្រេចហើយនៅក្នុងស្តុកហើយនឹងចែកចាយ ភ្លាមទៅកាន់
ក្រុមការងារជួរមុខរបស់ ក្រសួងសុខាភិបាល ប៉ុណ្ណោះក្នុងដំណាក់កាលនេះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ក្រុមអ្នកធ្វើការឲ្យវិស័យសុខាភិបាលជួរមុន នៅទូទាំងប្រទេសអាមេរិកមានចំនួនកើនឡើងទៅដល់ ២០លាននាក់មកហើយ។ដូចនេះចំនួនវ៉ាក់សាំងនឹងអាចផ្តល់ជូន មនុស្សប្រមាណជាង២៦ភាគរយប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top