លោក Deigo Maradona អាចនឹងក្លាយជាមនុស្សទី៤ ក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីន ដែលត្រូវចាក់ថ្នាំ ដើម្បីរក្សាសពទុកតម្កល់ឲ្យបានយូរ ។
អតីតវីរបុរសបាល់ទាត់រូបនេះ បានទទួលមរណភាព កាលពីថ្ងៃពុធ អាយុ៦០ឆ្នាំ បន្ទាប់ពីមានបញ្ហាគាំងបេះដូង ហើយសពរបស់លោក នឹងត្រូវយកទៅដាក់និងដង្ហែកាន់ទុក្ខក្នុងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន ។
បើយោងតាមអ្នកសារព័ត៌មានម្នាក់ ធ្លាប់សួរទៅកាន់គ្រួសារ របស់លោក Maradona មុនពេលថ្ងៃគម្រប់ខួប៦០ឆ្នាំ លោកមានបំណងប្រាថ្នា ពេលដែលស្លាប់ទៅគឺចង់ឲ្យគេចាក់ថ្នាំដើម្បីរក្សាសពទុកតម្កល់ឲ្យបានយូរ ។ មកទល់នឹងពេលនេះមិនទាន់មានការសម្រេច ពីសំណើរបស់ Maradona នៅឡើយទេ។
មានតែមនុស្ស៣នាក់គត់ ដែលបានចាក់ថ្នាំរក្សាសព ក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីន ក្នុងនោះមាន អតីតឧត្តមសេនីយ៍យោធា លោក Jose de San Martin និងអតីតប្រធានាធិបតីលោក Juan Domingo Peron និងប្រពន្ធរបស់លោក ៕ ដោយ ៖ sabay