អេហ្ស៊ីប ៖ រោគស្ត្រីនៃប្រទេសអេហ្ស៊ីប បុរាណបានបង្ហាញថា ការដុះសាច់ក្នុងទ្វារមាស ជាមួយសាច់អាំង ឬទឹកដោះគោខាប់ ត្រូវបានគេចេញវេជ្ជបញ្ជាថា ជាឱសថព្យាបាល ការឈឺត្រគាកធ្ងន់ធ្ងរ កាលពី ៣៨០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ស្ត្រីមានឈ្មោះថា Sattjeni ត្រូវបានគេរកឃើញថា មានអន្តរាយជាមួយនឹងពង់ ដោយការរងការឆាបឆេះនៅចន្លោះជើង របស់នាង ដែលជាភស្ដុតាង នៃការព្យាបាលពីបុរាណ សម្រាប់ទ្វារមាស ត្រូវបានបង្កើតឡើង ។ ក្រុមអ្នកជំនាញ បានសន្និដ្ឋានថា សាច់អាំង ឬទឹកដោះគោខាប់អាចត្រូវបានប្រើ ដើម្បីបិទលើសរីរាង្គភេទរបស់ស្ត្រី ដែលមានឋានៈខ្ពស់ដោយផ្អែកលើការ ពិពណ៌នា អំពីការព្យាបាល នាវេជ្ជសាស្ត្រសហសម័យpapyri ។
លោក Alejandro Jiménez Serrano អ្នកបុរាណវិទ្យាដឹកនាំការជីកនៅ Qubbet el-Hawa បាននិយាយថា ការរកឃើញនេះ គឺជាវត្ថុដំបូងគេដែលរកឃើញ ពីប្រទេសអេហ្ស៊ីបបុរាណ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ស្ត្រីរូបនេះបានរងរបួសធ្ងន់ធ្ងរដល់ឆ្អឹងអាងត្រគាករបស់នាងអាចធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង និងអាចធ្វើឲ្យគ្មានកូនទៀតផង ។
សាកសពរបស់ស្រ្តី Sattjeni ត្រូវបានគេរកឃើញដំបូងកាលឆ្នាំ ២០១៦ គឺជាឥស្សរជនម្នាក់ ក្នុងចំណោមឥស្សរជនសំខាន់ៗ នៅមជ្ឈឹមត្រូវជាមាតារបស់ Heqaib III និង Amaeny-Senb -ទំាង២នាក់ក្នុងចំណោមអាជ្ញាធរ មានអំណាចខ្ពស់បំផុតរបស់ Elephantine ក្រោមរជ្ជកាលរបស់ Amenemhat III ប្រហែលឆ្នាំ ១៨០០- ១៧៧៥ មុនគ.ស ៕
ដោយ៖លី ភីលីព