អង់គ្លេស ៖ នាពេលបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រអង់គ្លេស បានបង្ហាញថា ការផ្លាស់ប្តូរចង្វាក់សាច់ដុំ ធម្មជាតិ របស់ក្រពះអាចជំរុញ ឲ្យយើងងាកចេញពីទេសភាពគួរឲ្យស្អប់ខ្ពើម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
នៅក្នុងការពិសោធន៍អ្នកជំនាញ បានប្រើថ្នាំ Domperidone ដោយជោគជ័យ គឺជាថ្នាំប្រឆាំងនឹងការចង់ក្អួត ដើម្បីរក្សាចង្វាក់នៃសញ្ញាអគ្គិសនីនៅក្នុងសាច់ដុំក្រពះ។ ក្រុមអ្នកជំនាញបានរកឃើញថា នេះធ្វើឲ្យពួកគេមិនសូវងាយនឹងងាកចេញនៅពេលបង្ហាញ ជាមួយរូបភាពនៃពពួកសត្វ បន្ទាប់ពីពួកគេត្រូវបានលាតត្រដាងរូបភាពបានយូរល្មម ខណៈដែលស្ថិតក្រោមឥទ្ធិពលនៃថ្នាំ ។
អ្នកវិទ្យាសាស្ត្របានដឹងរួចហើយថា សញ្ញាអគ្គិសនីជួយសាច់ដុំក្រពះពង្រីក និងបំពេញការងារធ្វើចលនា អាហារតាមរយៈបំពង់រំលាយអាហារ ប៉ុន្តែចង្វាក់របស់សញ្ញា អាចក្លាយទៅជាមិនធម្មតា នៅពេលយើងឃ្លាន ឬឆ្អែតអាហារមានអារម្មណ៍ថា ចង់ក្អួត ឬជួបប្រទះនឹងការកន្ត្រាក់ខ្លាំង។
នៅពេលពួកគេត្រូវបានរំខានយ៉ាងខ្លាំង យើងមានអារម្មណ៍ថា មានការកន្ត្រាក់ខ្លាំងចំពោះអ្វីមួយពួកគេអាចបណ្តាល ឲ្យយើងបោះចោលមាតិកានៃក្រពះរបស់យើង។
ការខ្ពើមរអើមបានវិវត្តជួយយើង ឲ្យរស់រានមានជីវិតលើកទឹកចិត្ត ព្រមទំាងធ្វើឲ្យយើង ចៀសវាង ពីអ្វីដែលអាចរាលដាលពីជំងឺ ប៉ុន្តែសម្រាប់ការខ្ពើម រអើមខ្លះអាចក្លាយទៅជារោគសាស្ត្រ ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងគុណភាពនៃជីវិត ៕ដោយ៖លី ភីលីព