ព័ត៌មានអន្តរជាតិ

Biden និយាយទៅកាន់ ពលរដ្ឋខ្លួនថាពេលនេះ ជាពេលធ្វើសង្គ្រាមប្រឆងវិរុស មិនមែនសង្គ្រាមប្រឆាំង គ្នានោះឡើយ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា អនាគតប្រធានាធិបតី អាមេរិកថ្មីលោក Joe Biden បានធ្វើការអំពាវនាវ ទៅកាន់ពលរដ្ឋរបស់ខ្លួនក្នុងការបញ្ចប់ទៅនូវ រដូវកាលដែលគួរឲ្យភ័យខ្លាច សម្រាប់រដូវរងារខងមុខ ខណៈដែលប្រទេសទាំងមូល កំពុងតែប្រឈមមុខទៅ នឹងបញ្ហាកូវីដ១៩ដ៏ធ្ងន់ធ្ងរដូចពេលបច្ចុប្បន្ននេះ។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីវិស្សមកាល Thanksgiving លោកបានបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងអស់ពេលនេះកំពុង ស្ថិតនៅក្នុងសង្គ្រាមប្រឆាំងទៅនឹងវិរុសកូវដ១៩ គឺមិនមែនជាពេល ដែលត្រូវធ្វើការសង្គ្រាមប្រឆងគ្នាឯង នោះឡើយ។

លោក Biden ថែមទាំងអំពាវនាវទៀតថា ពលរដ្ឋអាមេរិកគួរតែផ្អាកជាបណ្តោះអាសន្ននូវ ការសម្រាកលំហែដែលធ្វើឡើងជាប្រចាំឆ្នាំមួយ សិនដោយសារតែករណីឆ្លងកូវីដ១៩គឺមានចំនួនកើនឡើងកាន់តែខ្លាំង។

ដោយឡែកខណៈពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បែរជាបានធ្វើការអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនក្នុងការព្យាយាម តតាំងទៅនឹងលទ្ធផលនៃ
ការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top