បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះ បានសរសេរថា បុរសម្នាក់ដែលធ្លាប់បានផ្តល់លុយរបស់ខ្លួនដល់ទៅ២,៥លានដុល្លារទៅឲ្យយុទ្ធនាការ ប្រឆាំងទៅនឹងលទ្ធផល
បោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា របស់លោក Trump នោះបានធ្វើការប្តឹងទាមទារប្រាក់ទាំងនោះមកវិញហើយ។
លោក Fred Eshelman ដែលជាម្ចាស់ឧបត្ថម្ភបានដាក់ពាក្យបន្តឹង ទៅលើយុទ្ធនាការដែលមានឈ្មោះថា True the Vote Inc ដែលលោកបានពិពណ៍ថា
លទ្ធផលដែលទទួលបានគឺមិនមានអ្វីទាំងអស់ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Bloomberg។
គួរឲ្យដឹងដែរថាយុទ្ធនាការប្រឆាំងទៅនឹងលទ្ធផល នៃការបោះឆ្នោតដែលមានឈ្មោះថា True the Vote Inc របស់លោកប្រធានាធិបតី Trump គឺបានកើតឡើង
ដើម្បីដំណើរការស៊ើបអង្កេតស្របច្បាប់ទៅនឹងអ្វីដែល លោក Trump ធ្លាប់បានចោទប្រកាន់ថាជាការបោះឆ្នោតដោយបន្លំ៕
ប្រែសម្រួល៖ស៊ុនលី